ពិធីប្រគល់ថវិកាជូននិស្សិតវិទ្យាស្ថានអប់រំកម្ពុជា ដែលបានរងគ្រោះដោយសារអគ្គីភ័យកាលពីថ្ងៃទី២៣ កក្កដា ២០១២ នៅផ្សារទួលសង្កែ


         និស្សិត នៃវិទ្យាស្ថានអប់រំកម្ពុជា (ICE) ចំនួន៣រូប ដែលរងគ្រោះ ដែលអគ្គិភ័យឆេះផ្ទះ នៅផ្សារទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីពេលកន្លងទៅនោះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១២ បានទទួលថវិកា ឧបត្ថម្ភ ដែលជាទឹកចិត្តរៃអង្កៀស របស់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃ វិទ្យាស្ថានអប់រំកម្ពុជា ។
លោក យី សោភ័ណរតនៈ នាយកវិទ្យាស្ថានអប់រំកម្ពុជា បានឱ្យដឹងថា ទឹកប្រាក់ទាំងអស់មានចំនួន ៩០ម៉ឺនរៀល ដែលប្រគល់ជូន និស្សិតICE ៣រូប រួមមានទី១ យុវនិស្សិត លឹម គីមផេង សិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ទី២ យុវនិស្សិត ហ៊ីង សេងហ៊ាង សិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម និងទី៣ និស្សិត ប៉ាង ស្រីមុំ សិក្សាថ្នាក់ បរិញ្ញាបត្រភាសាអង់គ្លេស ដែលជាការចែករំលែករបស់ ថ្នាក់ដឹកនាំ និស្សិត សាស្ត្រាចារ្យ បុគ្គលិក នៃវិទ្យាស្ថានអប់រំកម្ពុជា ។
លោកបន្ថែមថា នេះជាលើកទី១ហើយ ដែលនិស្សិត និងបុគ្គលិក ICE តាមសំណើររបស់យុវនិស្សិតម្នាក់ រៃអង្គៀសថវិកា ដើម្បីជួយដល់មិត្តរបស់គេ ដែលកំពុងរងគ្រោះ ។ ទោះបីជាថវិកាទាំងនេះ មិនមានអ្វីជាច្រើនក្តី និង មិនអាចសង នូវអ្វីដែលបានខូចខាត ក្នុងអគ្គិសភ័យនេះ តែវាអាច ជួយសម្រួល ដល់ពួកគេ បានមួយគ្រា ខណៈពេលពួកគេ កំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ង ។
លោកក៏បានអំពាវនាវ ឱ្យនិស្សិត-បុគ្គលិក សាស្ត្រាចារ្យ នៃវិទ្យាស្ថាន ICE ទាំងអស់ បន្តចូលរួម ចែករំលែកថវិកា ទោះតិចក្តីច្រើនក្តី ដើម្បីជួយ ដល់និស្សិត ICE ទាំងឡាយណា ដែលកំពុងជួបនូវ កង្វះខាតធ្ងន់ធ្ងរ ដូចនិស្សិតទាំង ៣រូបខាងលើនេះដែរ ហើយទឹកចិត្តសាមគ្គី ជួយគ្នាទៅវិញ ទៅមកនេះ នឹងបន្តទៅមុខរហូត ចាប់ពីពេលនេះ តទៅ ។
គួររំលឹកថា កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ តូបអាជីវករនៅផ្សារ ទូលសង្កែ ប្រមាណ៨តូប ក្នុងចំណោមតូបអាជីវករ ២៣៣តូប និងផ្ទះប្រជា ពលរដ្ឋ ចំនួន ១៣ខ្នង
ត្រូវបាន អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ទៅ ហើយបណ្តាលឱ្យខូចខាតយ៉ាងទម្ងន់ ទម្រាំកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជួយអន្ដរាគមន៍ ប្រើប្រាស់ដោយរថយន្ត ពន្លត់អគ្គិភ័យ ២៣គ្រឿង អស់រយៈពេល ២ម៉ោង ទើបរលត់បាន ។

By វិទ្យាស្ថានអប់រំកម្ពុជា

ICE’s Promotion 2011


         វិទ្យាស្ថានអប់រំកម្ពុជា សូមជូនដំណឹងដល់ សិស្ស និស្សិតទាំងអស់ ដែលមានបំណងបន្តការសិក្សា ថ្នាក់មហាវិទ្យាល័យភាសាបរទេស និងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មទាំងអស់ឱ្យបានជ្រាថា កាលបរិច្ឆេទចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១១-២០១២ មានដូចតទៅ៖

-វគ្គទី១
ចូលរៀនថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា សៅរ៍-អាទិត្យ)
ចូលរៀនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា ច័ន្ទ ដល់ សុក្រ)

-វគ្គទី២
ចូលរៀនថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា សៅរ៍-អាទិត្យ)
ចូលរៀនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា ច័ន្ទ ដល់ សុក្រ)

-វគ្គទី៣
ចូលរៀនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា ច័ន្ទ ដល់ សុក្រ)
ចូលរៀនថ្ងៃទី០២ ខែតុលា ឆ្នាំ២០១១ (សម្រាប់វគ្គសិក្សា សៅរ៍-អាទិត្យ)

បញ្ជាក់៖ សម្រាប់វគ្គទី៣ កន្លែងអង្គុយមានកំណត់ ដូច្នេះសូម សិស្ស និស្សិតទាំងឡាយដែលមានបំណងចង់បន្តការសិក្សានៅ វិទ្យាស្ថានអប់រំកម្ពុជា សូមរួសរាន់មកដាក់ពាក្យឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១

By វិទ្យាស្ថានអប់រំកម្ពុជា